ព័ត៌មានប្រចាំថ្ងៃ ៖
អតិថិជន អាច​​ទទួល​​​យក​​បទ​​ពិសោធន៍​​ផ្ទាល់​​ពី​​ទូរទស្សន៍ Smart TV ដំបូង​​គេ ក្នុង​​​កម្ម​​វិធី​​​បង្ហាញ​​​ផលិត​​​ផល​ Samsung​ Roads​how​
ផ្សាយក្នុងផ្នែក បច្ចេកវិទ្យា ដោយ Srey Nira កាលពី 2 ឆ្នាំមុន បើកមើល 634 ដង

 ក្រុម​​ហ៊ុន​ Samsung​ Electronic ​ដែល​​​មាន​​​ភាព​​​ឈាន​​​មុខ​​​គេ​​​លើ​​​បច្ចេក​វិទ្យា​​​ឌីជីថល​​បាន​​​ធ្វើ​​​កម្ម​​វិធី​​ Roadshow​ជា​​ច្រើន​​​កន្លែង ដោយ​​​​​លើក​​​ដំបូង​​​នៅ​ថ្ងៃ​​ទី 22-23 កញ្ញា នៅ​ហាង Kfour​ក្នុង​​​ផ្សារ​​​ទំនើប CityMall ​ដើម្បី​​ផ្តល់​​ឱកាស​​ជូន​​អតិថិជន​​ទទួល​​យក​បទ​ពិសោធន៍​​​ពី​​ទូរទស្សន៍ ​Smart​​TV ​​ដោយផ្តាល់​​​។ ​យោង​​​តាម​​ប្រសាសន៍​​លោក​ Gwihan Lee នាយក​ក្រុម​ហ៊ុន Samsung Electronic ប្រចាំ​​​​នៅ​​ឥណ្ឌូ​​​ចិន​​​ឲ្យ​​ដឹង​​ថា “​កម្ម​វិធី​នេះ ជា​ការ​ឆ្លើយ​តប​ចំពោះ​អតិ​ថិជន​ដែល​ចាប់​អារម្មណ៍​លើ​ទូរទស្សន៍ Samsung ​Smart​ TV​​។ យើង​​ក៏​បាន​​​ទទួល​បាន​ការពេញ​ចិត្ត​ជាច្រើន​ពី​អតិថិជន ចាប់​តាំង​ពី​យើង​បាន​ដាក់​បង្ហាញ​ទូរទស្សន៍ Smart​TV​ ជាច្រើន​​ម៉ូ​ដែល ដូច​ជា​​ប្រភេទ​ LEDE​S8000 ​និង ​ES7500 ​ព្រម​ទាំង​ស៊េរី Plasma​E8000 នៅ​លើ​​ទីផ្សារ​​ប្រទេស​​កម្ពុជា​រួច​មក។ ទោះ​​ជា​យ៉ាង​​ណា យើង​​នៅ​តែ​​​​មាន​ឱកាស ដើម្បី​បង្ហាញ​ជូន​អតិថិជន​របស់​យើង​នូវ​មុខងារ Smart​ Interaction,​Smart​ Content​ ​និង​ Smart ​Evolution ដែល​​​អាច​​​ជា​​បទ​ពិសោធន៍​​ដ៏​ល្អ​​បំផុត សម្រាប់​​ម៉ូ​ដែល​ចុង​ក្រាយ​​នៃ​ទូរទស្សន៍ Samsung ​Smart​ TV ​2012។    

បច្ចេក​វិជ្ជា ​Smart​Interaction​ របស់​ Samsung​ បាន​ផ្តល់​ឲ្យ​អ្នក​ប្រើប្រាស់​ទូរទស្សន៍​ Smart​TV​ នូវ​ជម្រីស​ជាច្រើនសម្រាប់​ការ​បញ្ជាប្រើ​ប្រាស់​ទូរទស្សន៍។ ប្រព័ន្ធ​បញ្ជា​ថ្មី បញ្ជា​ដោយ​សំឡេងដោយ​ដៃ និងដោយ​ការចំណាំ​ផ្ទៃ​មុខ​មនុស្ស។ Samsung ​បាន​បង្កើត​​​​​នូវ​​បទ​​ពិសោធន៍​​​ដ៏​​អស្ចារ្យ​​​ដល់​​អ្នក​​ប្រើ​ប្រាស់ ដោយ​អាច​បើក ឬ​បិទ​ទូរទស្សន៍ ប្តូរ​ប៉ុស្ត៍ និង​ដំឡើង​សម្លេង ឆែក​អ៊ិនធើណែត កម្សាន្ត​លើ Facebook ឬ​លេង​ហ្គេម ដូចជា Angry Birds និង​អាច​ប្រើ Video Calls លើក​ម្មវិធី Skype ដោយ​មិន​ចាំ​​បាច់​​ប្រើ​​តេឡេ​បញ្ជា។​ ទូរទស្សន៍ Samsung​ Smart​TV 2012​ ​មាន​​ភ្ជាប់​​មក​​ជាមួយ​​នួវ​​កាមេរ៉ា​ ដែល​​អាច​​កំណត់​ចលនា​​នៅ​​ខាង​​មុខ ព្រម​​​ទាំង​មីក្រូហ្វូន​​​ដែល​​អាច​ចំណាំសំឡេង​បាន​ផង​ដែរ។ លោក​ Gwihan Lee បាន​បញ្ជាក់​ថា ទួរទស្សន៍ Samsung Smart TV នាំ​មក​នូវ​បទ​ពិសោធន៍​ថ្មី​នៃ​ការ​ប្រើប្រាស់​ទូរទស្សន៍​ក្នុង​កម្រិត​មួយ​ដ៏ខ្ពស់ ដោយ​ផ្តល់​នូ​វ​ពណ៌​​ដ៏ស្រស់​​បំព្រង​ពិត​ៗ​ដល់​ជីវិត និង​ភាព​ភ្លឺ​ច្បាស់​​​ល្អ​ខណៈ​ពេល​ទស្សនា​ភាពយន្ត     លេង​ហ្គេម​កម្សាន្ត​ជាមួយ​ហ្គេម​ជាទីពេញចិត្ត​របស់​អ្នុក​ដូច​ជា Angry​Birds​ ព្រម​ទាំង​​អាច រីក​រាយ​នឹង​សម្លេង Surround​នៅ​ពេល​ទស្សនាវី​ដេអូ​តន្រី K-Pop​លើ​អ៊ិន​ធើណែត​។ បន្ថែម​ទៅ​លើ​​ការ​ច្នៃប្រឌិត​​នៃ​​បច្ចេក​វិជ្ជា Smart​Interaction,​Smart​Content និង​ Smart​ Evolution ​ក្រុមហ៊ុន Samsung​ ក៏​មាន​ភាព​ឈាន​មុខ​គេក្នុង​បច្ចេក​វិទ្យា LED ​ដោយ​ប្រើប្រព័ន្ធ​បាច់​​ពន្លឺ​​ខាង​​ក្រាយ LED​ ជះ​ចេញ​ជា​ពន្លឺ​គ្រប​ដណ្តប់​ពេញផ្ទៃ​អេក្រង់ ​ទូរ​ទស្សន៍ បង្កើត​​ចេញ​​ជា​រូបភាព​​ក្នុង​​កម្រិត​​ច្បាស់ HD​ជាមួយ​ប្រព័ន្ធ​ចំណាំងផ្លាត ​ឌីណាមិច​ដ៏​អស្ចារ្យ និង​ពណ៌ច្បាស់​ល្អ។ ជាពិសេស ​ទូរទស្សន៍ LED​ដ៏​សែនស្តើង​របស់​ Samsung បាន​កាត់​បន្ថយ​ការ​ប្រើ​ថា​មពល​អគ្គីសនី​​រហូត​​ដល់ 40% ​បើ​ធៀប​នឹង​ទូរទស្សន៍​ LCD ​ធម្មតា​។ ហើយ​កម្មវិធី​ Road​show របស់​យើង​នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​​ទាំង​អស់​អាច​​ទស្សនា​ដោយ​​ផ្ទាល់​​ដើម្បី​​ប្រៀប​ធៀប​រវាង​ទូរទស្សន៍ LED​​ និង LCD​ របស់​​​​​យើង។   

កម្មវិធី Samsung Smart TV Road show នឹងប្រព្រឹត្តទៅចាប់ពីម៉ោង 10 ព្រឹក ដល់ ម៉ោង7 យប់តាមកាលបរិច្ឆទដូចតទៅ

ថ្ងៃទី 22-23 កញ្ញា 2012 នៅហាង Kfour ផ្សារទំនើប City Mall។

ថ្ងៃទី 29-30 កញ្ញា 2012នៅ SMC សាខាអីនធឺខន។

ថ្ងៃទី 06-07 តុលា​ 2012នៅ K4 Big A។

ថ្ងៃទី 13-14 តុលា 2012 នៅ SMC សាខាព្រះសីហនុ។

ថ្ងៃទី 20-21 តុលា 2012នៅ K4 ផ្សារទំនើបសូរិយា។

ថ្ងៃទី 27-28 តុលា 2012នៅ K4 បាក់ទូក។

ថ្ងៃទី 03-04 វិច្ជិកា 2012 នៅ K4 ផ្សារទំនើបសូរិយា។

ថ្ងៃទី 10-11 វិច្ជិកា 2012 នៅ SMC សាខា InterCon និង ថ្ងៃទី 22-23 ធ្នូ 2012 នៅ SMC សាខាមុន្នីរ៉េត។

 

បញ្ចេញយោបល់របស់អ្នកចំពោះអត្ថបទនេះ
អត្ថបទសំខាន់ៗដទៃទៀត
រូបិយប័ណ្ណ​អត្រា​
ប្រាក់រៀល
បាត ថៃឡង់
ដុល្លារ អូស្ត្រាលី
យុរ៉ូ អឺរ៉ុប
ផោន អង់គ្លេស
ដុង វៀតណាម
o​C
រាជធានីភ្នំពេញ
ទាបបំផុតoC
ខ្ពស់បំផុតoC