| ព័ត៌មានប្រចាំថ្ងៃ ៖ |
|
អតីតពិធីការិនីទូរទស្សន៍អប្សរា កញ្ញា ស៊ុន ដាឡែន បានធ្លាយរូបថតមួយសន្លឹកដែលបញ្ជាក់ថា នាងកំពុងមានផ្ទៃពោះ យ៉ាងហោចណាស់ក៏៨ ទៅ៩ខែដែរ។ មហាជនមួយចំនួន នៅពេលបានឃើញរូបថតនេះ ក៏មានការភ្ញាក់ផ្អើល និងលាន់មាត់ថា តើពិធីការិនីរូបនេះ រៀបការពីពេល ណា? ហើយស្វាមីរបស់នាងជាអ្នកណាដែរ?
ទើបតែលាឈប់ពីការងារជាពិធីការិនីនៅស្ថានីយទូរទស្សន៍អប្សរា ក្នុងកម្មវិធី អចលទ្រព្យខ្មែរ មួយរយៈមុនសោះ ស្រាប់តែពេលនេះ ស៊ុន ដាឡែន បាននឹងកំពុងពពោះ រស់នៅយ៉ាងអាថ៌កំបាំង ខណៈដែលមហាជនមួយចំនួនយល់ឃើញខុសៗគ្នាថា កាលដែល ស៊ុន ដាឡែន លា លែងពីការងារជាពិធីការិនីនៅស្ថានីយទូរទស្សន៍អប្សរា គឺដោយសារនាងទៅសម្ងំលាក់ខ្លួនពពោះ ដើម្បីកើតកូន។ ឯអ្នកខ្លះទៀតយល់ថា ដាឡែន ម៉េចនឹងអាចកំពុងមានផ្ទៃពោះជិតកើតកូនទៅ បើនាងទើបតែលាលែងការងារជាពិធីការិនីពីស្ថានីយទូរទស្សន៍អប្សរា មិនទាំងបានបីខែស្រួលបួលផងនោះ។
ដើម្បីបានជ្រាបច្បាស់ពីរឿងរ៉ាវដ៏រសើបមួយនេះ ann បានជួបសម្ភាស ស៊ុន ដាឡែន កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ តាមទូរស័ព្ទ ដោយនាងបានឆ្លើយតបទាំងភ្ញាក់ផ្អើលថា “បងសួរថាម៉េច? ខ្ញុំកំពុងមានផ្ទៃពោះ? អ្នកណាគេនិយាយ?។ នៅពេលដែលសួរបញ្ជាក់ថា រូបថតមួយសន្លឹក ដែលនាងបានថតបង្ហោះលើហ្វេសប៊ុក ដោយមានស្លៀករ៉ូបពោះធំនោះ តើយ៉ាងម៉េចដែរ? ដាឡែន បានឆ្លើយតបទាំងមានសំណើចផងថា “អូ៎! តាមពិត រូបថតដែលខ្ញុំស្លៀករ៉ូបពោះធំនោះ គឺខ្ញុំបានតែងថតផ្សាយពាណិជ្ជកម្មឲ្យហាងខោអាវមួយ សម្រាប់ផ្សាយ ពាណិជ្ជកម្មនៅលើទស្សនាវដ្តីប៉ុណ្ណោះ មិនមែនខ្ញុំកំពុងមានផ្ទៃពោះនោះទេ សូមបងកុំយល់ច្រឡំ។
កញ្ញា ស៊ុន ដាឡែន បានបញ្ជាក់បន្ថែមថា “បើទោះជាមហាជនយល់ថា ខ្ញុំកំពុងមានផ្ទៃពោះ ក៏មិនសមទំនងដែរ ដ្បិតអី ខ្ញុំទើបតែលាឈប់ពីការងារជាពិធីការិនីនៅទូរទស្សន៍អប្សរា កាលពីដើមខែសីហា ឆ្នាំ ២០១២ នេះប៉ុណ្ណោះ រីឯក្នុងរូបដែលខ្ញុំតែងថតមានផ្ទៃពោះនោះ គឺដូចស្ត្រីដែលមានផ្ទៃពោះ ពី៨ ទៅ៩ខែឯណោះ ដូច្នេះ បើទោះជាកុហក់គេថាមានផ្ទៃពោះ ក៏គេមិនជឿដែរ។
កញ្ញា ស៊ុន ដាឡែន ដែលដើមឡើយ នាងជាតារាបង្ហាញម៉ូដមួយរូប ហើយក៏បានអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាពិធីការិនី ដែលពោរពេញដោយបទពិសោធ នៅក្នុងអាជីពសិល្បៈ។ ប៉ុន្តែពេលនេះ នាងបានដកឃ្លាមួយរយៈ ទៅបំពេញការងារមួយផ្សេងទៀត។ តែទោះយ៉ាងណា នាងថា មិនបោះបង់ការងារសិល្បៈនោះទេ។
គួររំលឹកថា ស៊ុន ដាឡែន បានចូលហ្វឹកហាត់ជាអ្នកបង្ហាញម៉ូដ និងបានក្លាយជាតារាម៉ូដែល របស់ក្រុមហ៊ុនទស្សនាវដ្តីមួយ នៅឆ្នាំ២០១០ ហើយក៏មានឱកាសបានបង្ហាញវត្តមាននៅតាមការសម្តែង និងបង្ហាញ Show នានារបស់ក្រុមហ៊ុនមួយចំនួនក្នុងស្រុក។
ចាប់តាំងពីពេលនោះមក ស៊ុន ដាឡែន ទទួលបានការគាំទ្រ និងមានគេស្គាល់រូបនាងច្រើន តាមរយៈការដើរបង្ហាញម៉ូដ និងថតស្ប៉តមួយចំនួន។ ក្រោយមក ទើបនាងចូលធ្វើជាពិធីការិនីនៅក្នុងកម្មវិធី អចលទ្រព្យខ្មែរ របស់ស្ថានីយទូរទស្សន៍អប្សរា៕ ប្រភព ann

| រូបិយប័ណ្ណ | អត្រា |
| ប្រាក់រៀល | |
| បាត ថៃឡង់ | |
| ដុល្លារ អូស្ត្រាលី | |
| យុរ៉ូ អឺរ៉ុប | |
| ផោន អង់គ្លេស | |
| ដុង វៀតណាម |
| oC | |
| រាជធានីភ្នំពេញ | |
| ទាបបំផុត | oC |
| ខ្ពស់បំផុត | oC |