ព័ត៌មានប្រចាំថ្ងៃ ៖
ទស្សន៏​ទាយ​លេខ​ទូរស័ព្ទ​ ប្រាប់​ពី​ព្រេង​វាសនា​
ផ្សាយក្នុងផ្នែក ទំព័រកំសាន្ត ដោយ Admin កាលពី 2 ឆ្នាំមុន បើកមើល 16,665 ដង

នេះ​គឺ​ជា​ក្បួន​ទស្សន៍​ទាយ​តាម​បែប​ជន​ជាតិ​ចិន​ ដែល​មើល​ឃើញ​ពី​វាសនា ​ជោគ​ជតារាសី​ និង​អនាគត​ តាម​រយះលេ​ខ​ទូរស័ព្ទ​របស់​អ្នក​ប្រើ​ប្រាស់។​ លោក​អ្នក​អាច​សាក​ល្បង​ទស្សន៍​ទាយ​ដោយ​គ្រាន់​តែ​ធ្វើ​តាម​វិធី​សាស្ត្រ​ងាយ​​ៗ​ ដូច​ខាង​ក្រោម​នេះ​តែ​ប៉ុណ្ណោះ។​សូម​មើល​ពី​របៀប​ទស្សន៍ទាយ​ជា មួយ Khmerstation ដូចខាងក្រោម:

វិធីសាស្ត្រ​ក្នុង​ការ​ទស្សន៍​ទាយ​

សូម​យក​លេខ​ទូរស័ព្ទ​​ 6​ ខ្ទង់​របស់​លោក​អ្នក​មក​ចែក​នឹង​ 80 រួច​យក​លេខ​ក្រោយ​ក្បៀស​មក​គុណ​នឹង​ 80 វិញ​ បន្ទាប់​មក​យក​លទ្ធផល​មក​ផ្ទៀង​ផ្ទាត់​ក្នុង​តារាង​ដែល​មាន​នៅ​​ខាង​ក្រោម​នេះ។​ ឧទាហរហ៍: 0xx798281 យក 798281 ចែក 80 = 9978.51 យក 0.51 គុណ 80 = 40 រួច​សូម​មើល​ខ្ទង់ ​ 40​ ជា​ការ​ស្រេច​។​

ចំណាំ: លទ្ធផល​ចុង​ក្រោយ​ ដែល​ទទួល​បាន​ គឺ​ជា​លេខ​ដែល​ស្ថិត​នៅ​ចន្លោះពីលេ​ខ​ 1 នឹង 80 ។

តារាងលទ្ធផល

1.ល្អណាស់       :           រីកចំរើនល្អអាចទទួលបានជ័យជំនះ

2.ធម្មតា             :          មានលាភមានបង់មិនទទួលផលអ្វីទេ

3.ល្អណាស់       :           មានភាពរីកចំរើនអ្វីៗអាចសំរេចបានដូចបំណង

4.អាក្រក់           :           ផ្លូវអនាគតមានឧបសគ្គច្រើនលំបាកវេទនា

5. ល្អណាស់      :           រកស៊ីមានបានទទួលបានទាំងកិត្តិយសទាំងផលប្រយោជន៍

6. ល្អណាស់      :           មានសំណាងច្រើនអាចទទួលបានគុណសម្បត្តិធំ

7. ល្អ                  :           មានចិត្តអត់ធ្មត់ពិតជាអាចទទួលបានជោគជ័យដ៏ធំ

8. ល្អ                  :           អាចមានឳកាសទទួលបានជោគជ័យ

9. អាក្រក់          :           ឯកកោរ គ្មានអ្នកជួយពិបាកទទួលទ្រព្យមកវិញ

10.អាក្រក់         :           ខាតបង់ទឹកចិត្តនិងកម្លាំងទទេ ខិតខំដោយឥតបានផល

11. ល្អ                :           មានលំនឹងល្អអ្នកដទៃស្ងើចសរសើរ

12. អាក្រក់        :           ទន់ខ្សោយធ្វើអ្វីក៏មិនបានសំរេចដែរ

13. ល្អណាស់    :           មានសំណាង់ល្អក្តីសង្ឃឹមច្រើន

14. ធម្មតា          :           ជ័យជំនះ ឬបរាជ័យពឹងផ្អែកលើការតាំងចិត្តរបស់ខ្លួន

15.ល្អ                 :           ជ័យជំនះច្រើនមានការរីកចំរើន

16. ល្អណាស់    :           អាចសំរេចកិច្ចការធំបានទទួលទាំងកិត្តិយសទាំងផលប្រយោជន៍

17. ល្អ                :          មានអ្នកធំជួយអាចទទួលបានជោគជ័យ

18. ល្អ                :          មានភាពរីកចចម្រើននឹងបានសំរេចដូចបំណង

19. អាក្រក់        :          មានទំនាស់ច្រើនមានឧបសគ្គគ្រប់ជំពូក

20. អាក្រក់        :          ឧបសគ្គច្រើនឈឺច្រើនពិបាកចិត្តច្រើន

21. ល្អ                :          ធ្វើការល្អិតល្អន់មានបា្រជ្ញា

22. អាក្រក់ណាស់:      ខាតបង់លាភធ្វើអ្វីក៏មិនបានសំរេចដូចបំណងដែរ

23. ល្អណាស់     :         កិត្តិយសល្អសំរេចកិច្ចការធំបាន

24. ល្អ                :          ពឹងផ្អែកលើសមត្តភាពផ្ទាល់ខ្លួនអាចសម្រេចកិច្ចការបាន

25. ល្អណាស់    :          មានសំណាងល្អមានគេជួយ

 26. អាក្រក់ណាស់:     មានឧបសគ្គច្រើន

27. ល្អ              :           អាចមានលាភសំណាងនិងជ័យជំនះ

28.ល្អណាស់   :           រាសីទ្បើងខ្ពស់រកស៊ីមានបាន

29. អាក្រក់      :           សំណាងល្អនិងអាក្រក់ កើតមានទ្បើងព្រមគ្នា

30. ល្អណាស់  :           ទទួលបាននូវលាភសំណាងនិងកិតិ្តយស

31. ល្អណាស់  :          មានសំណាងអាចទទួលជោគជ័យ

32. ល្អ             :           មានប្រាជ្ញាឈ្លាសវៃមានភាពរីកចម្រើនច្រើន

33. អាក្រក់ណាស់ :   ជួបឧបសគ្គមិនចេះអស់ពិបាកនឹងទទួលបានជោគជ័យ

34. ធម្មតា      :           ត្រូវមានលំនឹងចិត្តកុំលោភលន់

35. អាក្រក់    :           ឧបសគ្គច្រើនតែជួបភាពលំបាក និងក្រខ្សត់

36. ល្អ           :            ឧបសគ្គអាចក្លាយជាសំណាងធ្វើអ្វីៗអាចបានដូចបំណង

37. ធម្មតា     :            អាចទទួលបាននូវកិត្តិយសតែពិបាកទទួលនូវលាភសំណាង

38.ល្អណាស់ :           អនាគតភ្លឺស្វាងត្រចះត្រចង់

39. ធម្មតា     :            មានសំណាងឬឧបសគ្គមានមិនទៀង

40. ល្អណាស់:           មានសំណាងល្អអនាគតល្អហើយភ្លឺស្វាង ត្រចះត្រចង់

41. អាក្រក់    :           ការរកស៊ីត្រូវខាតបង់

42. ល្អ            :           បើមានចិត្តអត់ធ្មត់សំណាងអាក្រក់ អាចក្លាយជាមានលាភ

43. អាក្រក់     :          រឿងអ្វីៗពិបាកសម្រេចដូចបំណងប្រាថ្នា

44. ល្អ             :          មានសំណាងមានភាពរីកចម្រើន

45.ល្អណាស់  :          ជួបឧបសគ្គ មិនចេះអស់

46. ល្អណាស់ :          មានគេតាមជួយថែរក្សា អាចប្រកបមុខជំនួញបាន

47. ល្អណាស់:           មានទាំងកិត្តិយសមានទាំងទ្រព្យសម្បត្តិ

48. ធម្មតា      :          មានឧបសគ្គហើយក៏មានសំណាងដែរ

49. ធម្មតា      :          មានឧបសគ្គហើយក៏មានសំណាងដែរ

50. ធម្មតា      :          លាភសំណាងនិងឧបសគ្គគឺមកមិនទៀង

51. ល្អ           :           ខិតខំនិងទទួលបានជោគជ័យ

52. អាក្រក់    :           ពេលបានលាភសំណាងនិងមានឧបសគ្គតាមមកពីក្រោយ

53. ធម្មតា     :           ខិតខំប្រឹងប្រែងខ្លាំងតែទទួលបានលទ្ធផលតិចតួច

54. អាក្រក់   :            ល្អតែសំបកក្រៅតែតាមការពិតមានឧបសគ្គ និងគ្រោះថ្មាក់

55. អាក្រក់ណាស់ :   ជួបឧបសគ្គ មិនចេះអស់អាចមានគ្រោះថ្នាក់

56. ល្អ          :             ខិតខំប្រឹងប្រែងអាចកែប្រែនូវជោគវាសនា

57. ធម្មតា    :             មានឧបសគ្គច្រើន តែសំណាងល្អនឹងមកពីក្រោយ

58. អាក្រក់  :             ពេលជួបនិងបញ្ហាចិត្តមិត្តនឹងនរពិបាកសំរេចចិត្ត

59. ធម្មតា    :            ចិត្តច្របូកច្របល់ពិបាកសំរេចចិត្ត

60. អាក្រក់   :            ជួបឧបសគ្គច្រើន

61. អាក្រក់   :           មានរឿងស្មុគស្មាញច្រើនពិបាកសំរេចអ្វីៗដែលបានប៉ងទុក

62. ល្អ           :           ខិតខំនិងទទួលបាននូវផលប្រយោជន៍

63. អាក្រក់   :           ខឹងខំ តែគ្មានទទួលបានផលប្រយោជន៍អ្វីទ្បើយ

64.ល្អ            :           មានសំណាងល្អអាចប្រកបមុខជំនួយបានធំបាន

65. ធម្មតា     :           ល្អ តែខ្វះទំនុកចិត្តលើខ្លួនឯង

66. ល្អណាស់:          ធ្វើអ្វីៗតែងបានសំរេចមាសប្រាក់ហូរចូលច្រើន

67. ល្អ           :           ប្រសិនបើអាចក្តាប់ជាប់នូវឳកាសល្អអាចទទួលបានជោគជំនះ

68.អាក្រក់    :            ស្ថានភាពមិននឹងនរអាចចាញ់បោកគេជួបឧបសគ្គច្រើន

69.អាក្រក់    :            រកស៊ីខាតបង់ជួបភាពច្របូកច្របល់និងឧបសគ្គ

70. ធម្មតា     :            សំណាងល្អឬអាក្រក់អាស្រ័យលើភាពក្លាហាន

71. អាក្រក់   :             បានហើយតែប្រែជាបាត់បង់ទៅវិញពិបាកសំរេចតាមបំណងណាស់

72. ល្អ           :             មានសុភមង្គលនិងសំណាងល្អ

73. ធម្មតា     :             បើសិនជារុញរាពិបាកនិងទទួលជោគជំនះណាស់

74. ធម្មតា     :             មានសំណាងល្អណាស់ក៏មានសំណាងអក្រក់ដែរ

75. អាក្រក់   :              ការងាររកស៊ីខាតបង់ឳកាស អស់ទ្រព្យសម្បត្តិ

76. ល្អ          :               ពិបាកមុនស្រណុកក្រោយ

77. ធម្មតា    :               មានលាភមានបង់មិនអាចស្តុកស្តម្ភ

78. ធម្មតា    :               អនាគតមិនសូវភ្លឺស្វាងទេហើយក៏មិនសូវមានទ្រព្យសម្បត្តិដែរ

79. អាក្រក់   :              បានហើយតែប្រែជាខាតបង់ទៅវិញខិតខំឥតប្រយោជន៍

80. ល្អណាស់:              អាចទទួលបានជោគជ័យច្រើន។

បញ្ចេញយោបល់របស់អ្នកចំពោះអត្ថបទនេះ
អត្ថបទសំខាន់ៗដទៃទៀត
រូបិយប័ណ្ណ​អត្រា​
ប្រាក់រៀល
បាត ថៃឡង់
ដុល្លារ អូស្ត្រាលី
យុរ៉ូ អឺរ៉ុប
ផោន អង់គ្លេស
ដុង វៀតណាម
o​C
រាជធានីភ្នំពេញ
ទាបបំផុតoC
ខ្ពស់បំផុតoC