| ព័ត៌មានប្រចាំថ្ងៃ ៖ |
|
សូមយកថ្ងៃខែឆ្នាំកំណើតរបស់លោកអ្នកមកបូកបញ្ចូលគ្នារហូតឲ្យក្លាយជាលេខតែមួយខ្ទង់។ ឧទាហរណ៍: អ្នកកើតថ្ងៃ ទី 22 មករា1988 បើគិតតែលេខ : 22-1-1988 ហើយបន្ទាប់មកយកវាមកបូកបញ្ចូលគ្នាគឺ: 2+2+1+1+9+8+8=31 ចុងក្រោយយកវាមកបូកបន្តទៀត: 3+1=4 ចម្លើយគឺលេខ 4 ដូច្នេះ សូមមើលចម្លើយលេខ 4 នៅខាងក្រោមនេះ នោះប្រិយមិត្តនឹងដឹងពីអត្តចរិករបស់ខ្លួន។
លេខ1: អ្នកជាមនុស្សដែលហ៊ានស៊ី ហ៊ានសង ហ៊ាននិយាយ ហ៊ានធ្វើ ហើយក៏មិនចេះខ្លាចការរស់នៅតែម្នាក់ឯងជាពិសេសអ្នកក៏ជាមនុស្សមានភាពជឿជាក់លើខ្លួនឯងជាទីបំផុត។
លេខ2 : អ្នកជាប្រភេទមនុស្សដែលមានការអធ្យាស្រ័យល្អទៅលើមនុស្សជុំវិញខ្លួន ហើយអាចចុះសម្រុងជាមួយមនុស្សបានគ្រប់ប្រភេទ ជាពិសេសអ្នកណាដែលបានជួបអ្នកហើយតែងចាំអ្នកឥតភ្លេច ប៉ុន្តែក៏គួរតែប្រយ័ត្នខ្លួនឲ្យស្រួលបួលផងដែរ ព្រោះលេខនេះច្រើនតែខកចិត្តរឿងស្នហា។
លេខ3 : អ្នកជាមនុស្សដែលពូកែស្រមើស្រមៃ មានអារម្មណ៍សិល្បះក្នុងខ្លួនចូលចិត្តការស្លៀកពាក់តាមចំណូលចិត្តរបស់ខ្លួន។ ហើយអ្នកមានចិត្តដែលងាយប៉ះទង្គិចជាមួយសំដីអ្នកដទៃ ជាពិសេសអ្នកជាមនុស្សដែលមើលពិភពលោកក្នុងផ្លូវល្អជានិច្ច ចំណុចនេះហើយធ្វើឲ្យអ្នកមានរឿងនិយាយជាច្រើន។
លេខ4 : អ្នកជាមនុស្សដែលធ្វើអី្វមួយចេះគិតមុខ គិតក្រោយ មានគោលដៅច្បាស់លាស់ ពិសេសអ្វីដែលមិនប្រាកដ អ្នកក៏មិនធ្វើវាឲ្យនាំតែហត់ដែរ។ ម្យ៉ាងទៀត អ្នកក៏ជាប្រភេទមនុស្សដែលចូលចិត្តជួយយកអាសារអ្នកដទៃ ដោយស្មោះត្រង់អស់ពីចិត្តទៀតផង។
លេខ5 : អ្នកជាប្រភេទមនុស្សដែលសម្បូរទៅដោយគំនិតច្នៃប្រឌិតថ្មីៗជានិច្ចរូមផ្សំនឺងការជួយយកអាសាររបស់អ្នកធ្វើឲ្យមហាជន ដែលនៅជុំវិញអ្នកមានការចាប់អារម្មណ៍ និងភ្ងាក់ផ្អើលនូវទង្វើរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏ជាមនុស្សដែលស្រលាញ់សេរីភាពលើសអ្វីៗទាំងអស់ផងដែរ។
លេខ6 : អ្នកជាប្រភេទមនុស្សដែលផ្តល់កំលាំងចិត្ត និងបង្កើតកម្លាំងរុញច្រានចិត្តឲ្យអ្នកឯទៀតទៅលើអ្វីដែលគេបានធ្វើ បើអ្នកណាម្នាក់ទទួលជោគជ័យអ្នក គឺជាមនុស្សដំបូង ដែលចូលចិត្តសំដែងក្តីអបអរនឹងគេ។ ជាពិសេសពេលអ្នកធំទ្បើង អ្នកនឹងក្លាយទៅជាឪពុកម្តាយ ដ៏ល្អមួយរូប។
លេខ7 : អ្នកជាមនុស្សដែលមានភាពវៃឆ្លាតនិងរហ័សរហួន អាចវិភាគ និងយល់ពីហេតុការបានគ្រប់ពេល។ ដោយសារតែហេតុនេះហើយទើបធ្វើឲ្យលោកអ្នកក្លាយជាមនុស្សដែលពូកែខាងស្រាវជ្រាវ។
លេខ8 : អ្នកជាមនុស្សដែលកើតមក គឺពោរពេញទៅដោយមហិច្ចតាខ្ពស់មានភាពរឹងមាំជានិច្ច និងប្រកាន់ភ្ជាប់នូវភាពយុត្តិធម៌ជាប់ខ្លួនជានិច្ច។
លេខ 9 : អ្នកជាប្រភេទមនុស្ស ដែលមានចិត្តទូលាយ ចូលចិត្តជួយអ្នកដទៃ ប៉ុន្តែអ្វីដែលអ្នកធ្វើមិនចង់ល្បី ឬចង់លេចធ្លោទេ គឺអ្នកធ្វើព្រោះតែអ្នកចូលចិត្តមនុស្សគ្រប់គ្នា ហើយពួកគេក៏ចូលចិត្តអ្នកផងដែរ ប៉ុន្តែអ្នកមិនចូលចិត្តសេពគប់ពួកក្រុមអន្ធពាលនោះទេ។ ជាពិសេសជាងនេះទៅទៀតអ្នកជាមនុស្សដែលចូលចិត្តការធ្វើដំណើរកំសាន្តឆ្ងាយៗ ដើម្បីបានស្គាល់មនុស្សច្រើនថែមទៀតផង។
| រូបិយប័ណ្ណ | អត្រា |
| ប្រាក់រៀល | |
| បាត ថៃឡង់ | |
| ដុល្លារ អូស្ត្រាលី | |
| យុរ៉ូ អឺរ៉ុប | |
| ផោន អង់គ្លេស | |
| ដុង វៀតណាម |
| oC | |
| រាជធានីភ្នំពេញ | |
| ទាបបំផុត | oC |
| ខ្ពស់បំផុត | oC |