ព័ត៌មានប្រចាំថ្ងៃ ៖
ឆោម​ ឆ​ពុំ​ បាត់​​មុខ​​ពី​កម្ម​វិធី ​ខេ​ហ្វ័​រ ​ព្រោះ​​តែ​មាន​​ផ្ទៃពោះ?​
ផ្សាយក្នុងផ្នែក សង្គម និងសិល្បៈ ដោយ kong កាលពី 2 ឆ្នាំមុន បើកមើល 1,484 ដង

នៅ​​​ពេល​​​​គេ​​​​មើល​​​​ទូរទស្សន៍​​​ ក្នុង​​​​កម្ម​​វិធី​​​​ផ្សព្វ​​ផ្សាយ​​​​ផលិត​​​ផល​​​​គ្រឿង​​​​អេ​ឡិច​​​​ត្រូ​និ​​​ច ​ខេ​​ហ្វ័​​​​​ នោះ​​ ​គេ​​​​នឹង​​​​នឹក​​​ឃើញ​​​​ដល់​​​ពិធី​​​​រៀប​​​​មង្គល​​​​ការ​​​​ដ៏​​​មហាអស្ចារ្យ​​​​របស់​​​​អតីត​​​​ពិធី​​​ការិនី​​ ឆោម​​ ឆ​ពុំ​​ និង​​​​លោក​​ អ៊ុក​​ ណា​រី​ម​​​ ដែល​​​​ត្រូវ​​​​រៀប​​​ចំ​​​​​ដោយ​​​​ប្រមុខ​​​​រាជ​​​រដ្ឋាភិបាល​​ គឺ​​​​សម្ដេច​​​អគ្គមហា​​សេនាបតី​​​តេ​ជោ​​ ហ៊ុន​​ សែន ​​និង​​​លោក​​ ជំទាវ ​​ប៊ុន​​ រ៉ានី ​​ហ៊ុន ​​សែន ​កា​ល​​ពី​​​​​ថ្ងៃ​​ទី​​២៩ ​​ខែ​មិ​ថុនា ​​ឆ្នាំ​២០១២​​ កន្លង​​​​ទៅ​នោះ​​​​ជាក់​​​​ជា​​​មិន​​ខា​ន​។​​​

រយៈ​ពេល​​ជាង​​មួយ​ខែ​​ហើយ ​ដែល​​គេ​​មិនឃើ​ញ​​វត្តមាន​​អ្នកនា​ង ឆោ​ម ឆ​​ពុំ ​នៅក្នុង​​កម្ម​វិធី ​ខេ​ហ្វ័​រ​ ស្រប​ពេល​​ដែល​មាន​​ព័ត៌មាន​​ថា គ្រួសារ​​ដែល​​ទើបតែ​​​ចាប់​ផ្ដើម​​បង្កើត​ឡើង​​ថ្មោងថ្មី​រវាង​ លោក​ អ៊ុក​ ណា​រី​ម​ និង​​តារាចម្រៀង​​ស្រី​សំឡេង​​ពិ​រោះ​​ដូច​​សារិកា ​ឆោម ​ឆ​ពុំ ​កំពុង​តែ​​រីករាយ​​បំផុត​ ​ដោយ​​ក្នុង​ពេល​​ដ៏​ខ្លី​​ខាង​មុខនេះ ​អ្នក​​ទាំងពី​រ​​នឹង​ទ​ទួល​បាន​​បុត្រ​​ជា​​ចំណង​ដៃ​​នៃ​​អាពាហ៍ពិពាហ៍។ ​
 
​​
 
 
គាប់​​ជូន​​នឹង​​ព័ត៌​មាន​​ខាងលើ​នេះ ​គេ​​សង្កេត​ឃើញ​ថា ​វត្ត​មាន​​របស់ ​ឆោម ​ឆ​ពុំ ក្នុង​​នាម​​ជា​​ពិធី​ការិនី​​នៅក្នុង​​កម្ម​វិធី​ផ្សព្វ​ផ្សាយ​​ពា​ណិ​​ជ្ចក​ម្ម​ ខេ​ហ្វ័​រ​ ក៏​ត្រូវ​​អវត្តមាន​​ផង​ដែរ ​ដែល​​ប្រការ​នេះ​​ធ្វើ​​ឲ្យ​​គេ​​ជឿជា​ក់​ថា ​នាង​​ពិតជា​​​កំពុង​​ពពោះ​​កូន​​ក្នុង​​ផ្ទៃ​​យ៉ាង​​ប្រាកដ៕​ ប្រភពៈ ann
 
 
 
បញ្ចេញយោបល់របស់អ្នកចំពោះអត្ថបទនេះ
អត្ថបទសំខាន់ៗដទៃទៀត
រូបិយប័ណ្ណ​អត្រា​
ប្រាក់រៀល
បាត ថៃឡង់
ដុល្លារ អូស្ត្រាលី
យុរ៉ូ អឺរ៉ុប
ផោន អង់គ្លេស
ដុង វៀតណាម
o​C
រាជធានីភ្នំពេញ
ទាបបំផុតoC
ខ្ពស់បំផុតoC